លោកុប្បត្តិ 49:10 - អាល់គីតាប10 អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់ សូមមើលជំពូក |
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលអុលឡោះមានបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាអាល់ម៉ាស្សៀសមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។