ទ្រង់បានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
សេផានា 1:17 - អាល់គីតាប ទ្រង់នឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាកឲ្យគេបានដើរដូចជាមនុស្សខ្វាក់ ដោយព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ឈាមគេនឹងត្រូវចាក់ចេញដូចជាធូលី ហើយសាច់របស់គេ ដូចជាលាមក |
ទ្រង់បានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ទ្រង់បិទភ្នែកអ្នករាល់គ្នា ដែលជាណាពី ទ្រង់បាំងមុខអ្នករាល់គ្នាដែលជាអ្នកទាយ។
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ «ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលឲ្យឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនឲ្យពួកគេរត់រួចឡើយ»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។
ហេតុនេះ សូមទ្រង់បណ្ដាលឲ្យកូនចៅ របស់គេជួបនឹងទុរ្ភិក្ស សូមឲ្យពួកគេវិនាសដោយមុខដាវ សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ និងក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះប្ដីរបស់គេស្លាប់។ សូមឲ្យពួកយុវជនរបស់ពួកគេ ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ក្នុងពេលដែលទ្រង់កំពុងដឹកនាំអ្នក។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។
សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់បន្ទូល របស់អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ”»។
ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលឆ្អឹងទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ទ្រង់។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំ ស្លាប់ដោយមុខដាវ នៅថ្ងៃអុលឡោះខឹង ទ្រង់ប្រហារជីវិតពួកគេ ឥតត្រាប្រណី។
យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។
ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រអែលមួយចំនួនមានចិត្ដរឹងរូសរហូតដល់ពេលសាសន៍ដទៃបានចូលមកទទួលការសង្គ្រោះពេញចំនួន
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលអុលឡោះជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត អុលឡោះធ្វើឲ្យគេមានចិត្ដរឹងរូសវិញ
ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។
ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថា អុលឡោះបានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្ដពីអតីតកាល។
រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។