ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
សុភាសិត 8:20 - អាល់គីតាប ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្ដាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ |
ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
ចូរនឹកដល់អុលឡោះតាអាឡាក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះទ្រង់នឹងត្រួសត្រាយផ្លូវរបស់កូន។
ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់
ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យ មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតអុលឡោះដែលមានចិត្ត មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ទ្រង់ដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
យើងបានតែងតាំងទត ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។
ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូលហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។
អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្តាំ។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។