ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
សុភាសិត 19:20 - អាល់គីតាប ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។ ព្រះគម្ពីរខ្មែរសាកល ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្តាប់ដំបូន្មាន ហើយទទួលប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ |
ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។
សូមសំដែងចិត្តមេត្តាករុណា ដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។
សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ
មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។
ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅតែងតែទទួលសុភនិច្ឆ័យ។
មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។
កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង
ចូរស្ដាប់ដំបូន្មានរបស់ឪពុក ដោយឥតធ្វេសប្រហែសឡើយ នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច និងព្រមទទួលការស្តីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ”។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។
តើនរណាអាចរាប់កូនចៅយ៉ាកកូប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
ប្រសិនបើពួកគេមានប្រាជ្ញា នោះពួកគេមុខជាពិចារណា ហើយយល់ថា នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
អុលឡោះប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ទ្រង់ធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។