ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំគាត់ទេនោះ គាត់ខឹងជាខ្លាំង។
សុភាសិត 16:18 - អាល់គីតាប អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ ព្រះគម្ពីរខ្មែរសាកល មុនសេចក្ដីអន្តរាយ មានអំនួត មុនការដួលរលំ មានភាពក្រអឺតក្រទមក្នុងវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ |
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំគាត់ទេនោះ គាត់ខឹងជាខ្លាំង។
លោកហាម៉ានក៏ចូលមក ហើយស្តេចសួរគាត់ថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។
អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
អ្នកគោរពកោតខ្លាចអុលឡោះតាអាឡា តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរនាក់របស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានសម្លាប់ស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយនាក់ទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកំទេចក្រុងនានានៅស្រុកបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
ស្រុកអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា។ ដោយអ្នកពោលថាទន្លេនីល ជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ
ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជំនះពុំបានដែរ។
សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ
ពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមអុលឡោះដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។
មែនហើយ! អុលឡោះកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។
មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចអ៊ីព្លេស។
ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសំដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកប្រាប់នោះឡើយ។
ពេលជនភីលីស្ទីនក្រឡេកមើលមកទតវាមើលងាយ ព្រោះឃើញគាត់នៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។