Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:19 - អាល់គីតាប

19 អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 អ្នកដែល​ស្រឡាញ់​ការបំពាន គឺ​ស្រឡាញ់​ជម្លោះ​; អ្នកដែល​លើក​ទ្វារ​របស់ខ្លួន​ឲ្យខ្ពស់ គឺ​ស្វែងរក​សេចក្ដីអន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន‌វិនាស។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ទៀត សម្តេច​អាប់‌សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហា‌សិប​នាក់​រត់​ពី​មុខ​ផង។


នៅ​គ្រា​នោះ សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់ សម្រាប់​រត់​ពី​មុខ។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។


ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​កិត្តិយស​តោង​ដាក់​ខ្លួន​ជា​មុន​សិន។


ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។


ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។


ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង​ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង​ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង​ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់‌ទែង​គ្នា ច្រណែន​គ្នា ខឹង​សម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហា​កេរ្ដិ៍​គ្នា អួត​បំប៉ាង ខ្វះ​សណ្ដាប់‌ធ្នាប់។


ដ្បិត​អ្នក​មាន​កំហឹង ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត​របស់​អុលឡោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម