Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:18 - ព្រះគម្ពីរខ្មែរសាកល

18 មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:18
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ការក្រអឺតក្រទម​មក សេចក្ដីអាម៉ាស់​ក៏​មក​ដែរ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​មនុស្ស​រាបទាប​។


អ្នកដែល​ស្រឡាញ់​ការបំពាន គឺ​ស្រឡាញ់​ជម្លោះ​; អ្នកដែល​លើក​ទ្វារ​របស់ខ្លួន​ឲ្យខ្ពស់ គឺ​ស្វែងរក​សេចក្ដីអន្តរាយ​។


មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។


អំនួត​របស់​មនុស្ស​នឹង​បន្ទាប​ខ្លួនឯង​ចុះ រីឯ​មនុស្ស​រាបទាប​ក្នុង​វិញ្ញាណ​នឹង​ទទួលបាន​សិរីរុងរឿង​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​សានហេរីប​កំពុងតែ​ថ្វាយបង្គំ​ក្នុង​វិហារ​របស់​ព្រះនីសរូក​ជា​ព្រះ​របស់ខ្លួន នោះ​អ័ឌរ៉ាម៉ាលេក និង​សារេស៊ើរ ជា​បុត្រ​របស់ទ្រង់​បាន​ធ្វើគុត​ទ្រង់​ដោយ​ដាវ ហើយ​គេចខ្លួន​ទៅ​ដែនដី​អារ៉ារ៉ាត​។ ដូច្នេះ អេសារហាដោន​បុត្រ​របស់ទ្រង់ ក៏​សោយរាជ្យ​ជំនួស​ទ្រង់​៕


នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។


“រីឯ​ព្រះករុណា​វិញ បេលសាសារ​បុត្រ​របស់នេប៊ូក្នេសា​អើយ ទោះបីជា​ព្រះករុណា​បាន​ជ្រាប​ការទាំងអស់​នេះ​ក៏ដោយ ក៏​ព្រះករុណា​មិន​បាន​បន្ទាប​ព្រះទ័យ​របស់ព្រះករុណា​ដែរ​។


ហេតុនេះហើយបានជា​ដៃ​នោះ​ត្រូវបាន​ចាត់ឲ្យមក​ពី​ចំពោះ​ព្រះអង្គ ហើយ​បាន​សរសេរ​សំណេរ​នេះ”។


ពេលនោះ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។


ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​គាត់ នឹង​មក​និយាយ​នឹង​អ្នក​ថា​: ‘សូម​ឲ្យ​កន្លែង​អ្នក​ទៅ​លោកនេះ​!’ ពេលនោះ អ្នក​នឹង​អង្គុយ​នៅ​កន្លែង​អន់ជាងគេ​ទាំង​អាម៉ាស់មុខ​។


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


មិន​ត្រូវ​ឲ្យ​អ្នកជឿថ្មី​ធ្វើជាអ្នកមើលខុសត្រូវ​ឡើយ ក្រែងលោ​គាត់​កើតមានចិត្តធំ ហើយ​ធ្លាក់​ទៅក្នុង​ទោស​របស់​មារ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម