យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
សុភាសិត 16:10 - អាល់គីតាប ស្ដេចតែងតែមានប្រសាសន៍ក្នុងនាមអុលឡោះគាត់ជំនុំជម្រះក្ដីដោយឥតលំអៀង។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីសម្រេចរបស់ព្រះនៅលើបបូរមាត់របស់ស្ដេច មាត់របស់ស្ដេចនឹងមិនប្រព្រឹត្តខុសក្នុងការជំនុំជម្រះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឧស្ឋរបស់ព្រះអង្គ នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។ |
យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
ចៅហ្វាយរបស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។
ស្តេចមុខជាស្តាប់ពាក្យខ្ញុំ ហើយរំដោះខ្ញុំ និងកូន ពីកណ្តាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់អុលឡោះ។
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្តេចក៏មានអំនួត រហូតដល់បណ្តាលឲ្យស្តេចត្រូវវិនាស។ ស្តេចក្បត់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន គឺស្តេចបានចូលទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ហើយដុតគ្រឿងក្រអូប នៅលើអាសនៈជូនគ្រឿងក្រអូប។
អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយអំណាច ទ្រង់ជាស្តេច ដែលស្រឡាញ់យុត្តិធម៌! ទ្រង់បានតែងហ៊ូកុំ ហើយទ្រង់ធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រអែល!
ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។
ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
តើគេដែលបំបោលសេះលើផ្ទាំងថ្ម ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ ប្រែជាមានជាតិពិស និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?