Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:15 - អាល់គីតាប

15 យូសុះ​និយាយ​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍​ទាយ​ដឹង​ទាំង​អស់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​អ្នក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។


អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្តេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។


យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កបេល​ថា៖ «ម្តេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សំរែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។


យូដា​តប​ថា៖ «យើង​ខ្ញុំ​គ្មាន​អ្វី​ឆ្លើយ​នឹង​ចៅ‌ហ្វាយ​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ​សា​ពុំ​បាន​ដែរ អុលឡោះ​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ចៅ‌ហ្វាយ»។


កាល​ប្រជា‌ជន​ឃើញ​ម៉ូសា​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​ហារូន ហើយ​ពោល​ថា៖ «សូម​អ្នក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង ចំពោះម៉ូសា ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម