«ចូរទៅប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។
សុភាសិត 16:1 - អាល់គីតាប មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើអុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល គម្រោងនៃចិត្តជារបស់មនុស្ស រីឯចម្លើយនៃអណ្ដាតមកពីព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយសំរេចការនោះវិញ។ |
«ចូរទៅប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។
កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡា អើយសូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងពាក្យទូរអាអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចនាមរបស់ទ្រង់។ សូមប្រទានឲ្យខ្ញុំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យរាជាសន្ដោសមេត្តាដល់ខ្ញុំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ស្តេចអធិរាជ។
អាយុជីវិតខ្ញុំដល់ទីបញ្ចប់ គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួស នូវសេចក្តីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។
ការគោរពកោតខ្លាចអុលឡោះតាអាឡាតែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់អុលឡោះតាអាឡាប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
អុលឡោះតាអាឡាតែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
សូមអរគុណអុលឡោះ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។