បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
សាស្តា 7:5 - អាល់គីតាប ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។ ព្រះគម្ពីរខ្មែរសាកល ចំពោះមនុស្ស ការដែលស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងង់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ |
បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
គេនាំគ្នានិយាយដើមខ្ញុំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ខ្ញុំទៅច្រៀងឡកឡឺយ។
អ្នកណាមើលងាយបន្ទូលរបស់អុលឡោះអ្នកនោះរមែងមានទោស រីឯអ្នកដែលគោរពបញ្ជារបស់អុលឡោះតែងតែទទួលរង្វាន់។
អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។
ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
ពាក្យស្ដីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្ដីភាព រីឯពាក្យស្និទ្ធស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។
ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។
កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។
មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ អ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។
ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។