Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:13 - អាល់គីតាប

13 អ្នក​ណា​មើល‌ងាយ​បន្ទូល​របស់​អុលឡោះ​អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​បញ្ជា​របស់​អុលឡោះ​តែងតែ​ទទួល​រង្វាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អ្នកដែល​មើលងាយ​ព្រះបន្ទូល នាំសេចក្ដីវិនាស​មកលើ​ខ្លួនឯង រីឯ​អ្នកដែល​កោតខ្លាច​សេចក្ដីបង្គាប់ នឹង​ទទួលបានរង្វាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ណា​មើល‌ងាយ​ព្រះ‌បន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះ‌បញ្ជា​តែងតែ​ទទួល​រង្វាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ទ្រង់​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​បន្ទូល​របស់​ទ្រង់ ព្រម​ទាំង​ប្រមាថ​ពួក​ណាពី រហូត​ធ្វើ​ឲ្យ​ទ្រង់​ខឹង​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។


យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ហ៊ូកុំ​ចុះ។


ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ទ្រង់។


អស់​អ្នក​ដែល​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់ នឹង​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។


សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ខ្ញុំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។


គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ នូវ​កំហុស​ណា​ដែល​ខ្ញុំ​មើល មិន​ឃើញ​នោះ​ផង។


នា​ម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​បន្ទូល​របស់ អុលឡោះ‌តាអាឡា ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។


ដោយ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ


ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។


មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភ‌មង្គល​ទុក​ជា​រង្វាន់។


អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចំរុង‌ចំរើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​រមែង​មាន​សុភ‌មង្គល។


អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។


គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។


លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់ ពោល​មក​កាន់​យេរេមា​ថា៖ «អ្នក​និយាយ​កុហក! អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង ពុំ​បាន​ចាត់​អ្នក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ


នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។


យើង​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មើល‌ងាយ​វិន័យ​របស់​យើង មិន​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន​ជា‌និច្ច។


ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​វិន័យ​របស់​យើង ហើយ​បោះ​បង់​ចោល​ហ៊ូកុំ និង​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ដូនតា​ខ្លួន។


ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាចអុលឡោះ‌តាអាឡា ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក អុលឡោះ‌តាអាឡា​ស្តាប់ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង ពាក្យ​សំដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​នាមអុលឡោះ‌តាអាឡា​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំលឹក​ចំពោះ​ទ្រង់។


គេ​បាន​មើល​ងាយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​បំពាន​លើ​បទ​បញ្ជា​របស់​អុលឡោះ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ ឲ្យ​គេ​ទទួល​ទោស ព្រោះ​តែ​កំហុស​របស់​ខ្លួន»។


ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​សូរ៉កា ដ្បិត​ពួក​ណាពី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។


ប៉ុន្តែ អ៊ីព្រ‌ហ៊ីម​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ណាពី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។


ចូរ​មើល​គ្នា​ឯង​ឲ្យ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម