Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចំពោះ​មនុស្ស ការដែល​ស្ដាប់​ពាក្យស្ដីបន្ទោស​របស់​មនុស្ស​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ចម្រៀង​របស់​មនុស្សល្ងង់​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។

សូមមើលជំពូក ចម្លង




សាស្តា 7:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ នោះ​នឹង​បាន​ជា​គុណ ហើយ​ឲ្យ​គេ​ប្រដៅ​ទូលបង្គំ​ផង នោះ​នឹង​បាន​ដូច​ជា​ប្រេង​ចាក់​លាប​លើ​ក្បាល ឯ​ក្បាល​របស់​ទូលបង្គំ​នឹង​មិន​ប្រកែក​ទេ ដ្បិត​ទូលបង្គំ​នឹង​នៅ​តែ​អធិស្ឋាន ក្នុង​កាល​ដែល​កើត​មាន​សេចក្ដី​អាក្រក់​ផង


ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ទូលបង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។


អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។


អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។


ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។


អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស នឹង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ


របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។


ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ


កុំ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ដែល​តែង‌តែ​មើល‌ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ប្រាជ្ញ​វិញ គេ​នឹង​ស្រឡាញ់​ឯង


ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១


ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។


ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ


អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម