Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 12:11 - អាល់គីតាប

11 ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​គង្វាល​តែ​ម្នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១

សូមមើលជំពូក ចម្លង




សាស្តា 12:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ធ្នូ​របស់​យូសុះ​មាន​ប្រៀប​ជាង យូសុះ​នៅ​តែ​ខ្លាំង​ពូកែ​ជា​និច្ច។ សូម​អំណាច​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ដែល​គ្មាន​នរណា​អាច​យក​ជ័យ​ជំនះ​បាន សូម​ទ្រង់​ដែល​ជា​អ្នក​គង្វាល និង​ជា​ថ្ម​ដា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល


ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ បាន​សំដែង​ចិត្ត​ប្រណី‌សន្ដោស​មក​លើ​យើង​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ​របស់​ទ្រង់។ ទោះ​បី​យើង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្ដី ក៏​ម្ចាស់​នៃ​យើង​ខ្ញុំ​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​ភ្លឺ​ភ្នែក និង​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ធូរ​ស្រាល​ឡើង​វិញ។


អុលឡោះ‌តាអាឡា​ជា​អ្នក​គង្វាល ខ្ញុំ​ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។


ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់


ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។


ពាក្យ​សំដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ


ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្ដាល​ឲ្យ​ខ្លួន​វិនាស។


ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។


យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម គាត់​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​របស់​គាត់ មាន​កិត្តិយស​ថ្លៃ‌ថ្នូរ។


ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។


ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើង និង​ដូច​ញញួរ​ដំ​បំបែក​ថ្ម - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​អ្នក​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។


កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។


ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ជា​តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ម្ដេច​ក៏​អ្នក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?


កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ដ​ជា​ខ្លាំង ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។


ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​អំណាច​មក​ពី​អុលឡោះ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះ‌គិត


អុលឡោះ​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ បាន​ប្រោស​អ៊ីសា​ជា‌អម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ។ អាល់ម៉ា‌ហ្សៀស​ជា​អ្នក​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​គាត់​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ឈាម​របស់​គាត់។


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


ពេល​អ្នក​គង្វាល​ដ៏​ឧត្ដម​មក​ដល់ បង​ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម