សាស្តា 2:7 - អាល់គីតាប ខ្ញុំបានទិញអ្នកបម្រើប្រុសស្រី ថែមពីលើអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានទិញទាសករប្រុស និងទាសករស្រី ហើយមានទាំងទាសករដែលកើតក្នុងដំណាក់ ជារបស់ខ្ញុំផង; ខ្ញុំមានហ្វូងគោ និងហ្វូងចៀមជាច្រើន លើសជាងអស់អ្នកដែលនៅយេរូសាឡិមមុនខ្ញុំទៅទៀត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានទិញបាវប្រុសស្រីជាច្រើន ហើយមានកូនកើតមកនៅក្នុងផ្ទះយើង។ ក៏មានទ្រព្យសម្បត្តិជាច្រើនដូចជា ហ្វូងគោ ហ្វូងចៀម លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានទិញអ្នកបម្រើប្រុសស្រី ថែមពីលើអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវកើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង |
កាលអ៊ីប្រាំទទួលដំណឹងថា គេបានចាប់ក្មួយរបស់គាត់យកទៅជាឈ្លើយសឹក គាត់ក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយគាត់ ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាន នៅក្នុងក្រុមគ្រួសាររបស់គាត់ ហើយដេញតាមស្តេចទាំងនោះ រហូតទៅដល់ក្រុងដាន់។
គាត់មានប្រសាសន៍ទៀតថា៖ «ទ្រង់ពុំបានប្រទានឲ្យខ្ញុំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើ ក្នុងក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីខ្ញុំ»។
គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្តាន់ និងមាន់ទាបំប៉ន។
ស្តេចមេសា ជាស្តេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្តេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកជូនជាសួយសារអាករដល់ស្តេចស្រុកអ៊ីស្រអែល។
ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរជូននៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្តេចពេញចិត្តខាងវិស័យកសិកម្ម។
កូនចៅពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា
សរុបទាំងអស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅពួកអ្នកបម្រើស្តេចស៊ូឡៃម៉ានមាន ៣៩២នាក់។
កូនចៅពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្ដថា “ម្ចាស់អញក្រមកដល់ណាស់”គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។