Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ​បាន​ទិញ​បាវ​ប្រុស​ស្រី​ជា​ច្រើន ហើយ​មាន​កូន​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង។ ក៏​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ដូច​ជា ហ្វូង​គោ ហ្វូង​ចៀម លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ខ្ញុំ​បាន​ទិញ​ទាសករប្រុស និង​ទាសករស្រី ហើយ​មាន​ទាំង​ទាសករដែលកើតក្នុងដំណាក់ ជារបស់​ខ្ញុំ​ផង​; ខ្ញុំ​មាន​ហ្វូងគោ និង​ហ្វូងចៀម​ជាច្រើន លើសជាង​អស់អ្នក​ដែល​នៅ​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 យើង​បាន​ទិញ​បាវ​ប្រុស​បាវ​ស្រី​ជា​ច្រើន ហើយ​មាន​កូន​របស់​បាវ​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង ក៏​មាន​ទ្រព្យ​សម្បត្តិ ជា​ហ្វូង​គោ ហ្វូង​ចៀម​យ៉ាង​សន្ធឹក លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។

សូមមើលជំពូក ចម្លង




សាស្តា 2:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។


កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។


លោក​អាប់‌រ៉ាម​ក៏​ទូល​ទៀត​ថា៖ «មើល៍! ព្រះ‌អង្គ​មិន​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កូន​សោះ ហើយ​បាវ​បម្រើ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូល‌បង្គំ វា​នឹង​ទទួល​មត៌ក​របស់​ទូល‌បង្គំ​ហើយ»។


គោ​ធាត់ៗ​ដប់ គោ​ដែល​រក​ស៊ី​នៅ​វាល​ម្ភៃ ចៀម​មួយរយ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង។


ព្រះបាទ​មេសា ស្តេច​សាសន៍​ម៉ូអាប់ មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​នាំ​សួយសារ​អាករ ជា​រោម​របស់​កូន​ចៀម​មួយ​សែន និង​រោម​របស់​ចៀម​ឈ្មោល​មួយ​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល។


ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


រី​ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន​មានៈ កូន​ចៅ​សូថាយ កូន​ចៅ​សូ‌ផេរេត កូន​ចៅ​ពេរូដា


សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។


ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម