ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
សាស្តា 10:12 - អាល់គីតាប ពាក្យសំដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។ ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីពីមាត់របស់មនុស្សមានប្រាជ្ញា ប្រកបដោយសេចក្ដីសន្ដោស រីឯបបូរមាត់របស់មនុស្សល្ងង់ បំផ្លាញខ្លួនឯងវិញ—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពាក្យដែលចេញពីមាត់ របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ |
ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធខ្ញុំ មានជ័យជំនះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាខ្ញុំ បានធ្លាក់ទៅលើពួកគេវិញ!
មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ
ពាក្យសំដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
សំដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសំដីសុភាពរាបសា អ្នកនោះនឹងបានគាប់ចិត្តស្ដេច។
កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងអុលឡោះលឿនពេកដែរ ដ្បិតអុលឡោះនៅសូរ៉កា រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។
កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។
ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។
មនុស្សល្អតែងប្រព្រឹត្ដល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
ឮដូច្នេះ គេស្ងើចសរសើរអ៊ីសាគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីប្រសាសន៍ ប្រកបដោយចិត្តប្រណីសន្ដោស ដែលហូរចេញពីមាត់របស់អ៊ីសា។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយូសុះទេឬ?»។
កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំពរមកឲ្យអ្នកស្ដាប់ផងដែរ។
សូមបងប្អូននិយាយពាក្យសំដីទន់ភ្លន់ជានិច្ច មានខ្លឹមសារដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។