យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
វិវរណៈ 4:7 - អាល់គីតាប សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ ព្រះគម្ពីរខ្មែរសាកល សត្វមានជីវិតទីមួយស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស ហើយសត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងហើរ។ Khmer Christian Bible សត្វមានជីវិតទីមួយដូចជាតោ សត្វមានជីវិតទីពីរដូចជាកូនគោ សត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វមានជីវិតទីមួយដូចជាសិង្ហ សត្វមានជីវិតទីពីរដូចជាគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯតួទី១ ស្រដៀងនឹងសត្វសិង្ហ តួទី២ ស្រដៀងនឹងកូនគោ តួទី៣ មានមុខដូចជាមនុស្ស ហើយតួទី៤ ស្រដៀងនឹងឥន្ទ្រីដែលហើរ |
យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
ស្តេចសូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។
នៅក្រោមស្លាបទាំងបួន មានដៃដូចដៃមនុស្ស លាតសន្ធឹងទៅរកទិសទាំងបួន ដូចមុខ និងស្លាបដែរ។
ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន។ មុខទីមួយដូចមុខម៉ាឡាអ៊ីកាត់មានស្លាប មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។
ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។
សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។
ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ»។
ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាឲ្យពរអ៊ីស្រអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្តាសាអ៊ីស្រអែល អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!»។
បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។
អុលឡោះតាអាឡានឹងនាំប្រជាជាតិមួយ ពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។
នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនក្បាលដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ
ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថាៈ «សូមអញ្ជើញមក!»។