អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។
វិវរណៈ 14:6 - អាល់គីតាប ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀត ហោះកណ្ដាលអាកាសវេហាស៍ ម៉ាឡាអ៊ីកាត់នោះនាំដំណឹងល្អមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។ Khmer Christian Bible ហើយខ្ញុំក៏បានឃើញទេវតាមួយរូបទៀតហោះនៅកណ្ដាលអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់អស់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់លំហអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅលើផែនដី គឺដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវតានោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ |
អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។
អុលឡោះក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះទ្រង់បានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលបានឡើយ។ មានតែទ្រង់ទេដែលប្រទានជ័យជំនះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
សេចក្ដីសុចរិតរបស់ទ្រង់នៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយហ៊ូកុំរបស់ទ្រង់ជាសេចក្ដីពិត។
សូមមើលខ្ញុំផង ប្រសិនបើឃើញខ្ញុំដើរខុសផ្លូវ នោះសូមដឹកនាំខ្ញុំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ទ្រង់គ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ទ្រង់ជាស្តេច អស់កល្បជាអង្វែងតរៀងទៅ។ អុលឡោះតាអាឡាតែងគោរពតាមបន្ទូល សន្យារបស់ទ្រង់ជានិច្ច ហើយអ្វីៗដែលទ្រង់ប្រព្រឹត្ត សុទ្ធតែផុសចេញពីចិត្តសប្បុរស។
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ បន្ទូលរបស់អុលឡោះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានទទួលការសង្គ្រោះពីអុលឡោះតាអាឡា ទ្រង់សង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។
ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
នៅពីលើទ្រង់ មានពពួកម៉ាឡាអ៊ីកាត់។ ម៉ាឡាអ៊ីកាត់នីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។
«យើង នេប៊ូក្នេសា ជាស្តេច ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។
អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
អុលឡោះមានអំណាច នឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀស តាមតែអុលឡោះបានសំដែងអំពីគម្រោងការដ៏លាក់កំបាំងដែលទ្រង់លាក់ទុកតាំងពីដើមរៀងមក
ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹង ខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អមកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
អុលឡោះ ជាបិតានៃយើងស្រឡាញ់យើង ទ្រង់បានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារគុណនៃទ្រង់ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមអ៊ីសាអាល់ម៉ាហ្សៀសផ្ទាល់ជាអម្ចាស់នៃយើង និងអុលឡោះជាបិតា
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ប៉ុន្ដែ បន្ទូលរបស់អុលឡោះជាអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច។ បន្ទូលនេះ គឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។
បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងបន្ទូលនៃអុលឡោះសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
នៅគ្រាណាម៉ាឡាអ៊ីកាត់ទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលគាត់ចាប់ផ្ដើមផ្លុំត្រែ អុលឡោះនឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកណាពីជាអ្នកបម្រើរបស់ទ្រង់»។
វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏បរិសុទ្ធ ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ ទាំងអស់ប្រជារាស្ដ្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់
ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលម៉ាឡាអ៊ីកាត់ទាំងបីរូបហៀបនឹងផ្លុំ!»។