ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:7 - អាល់គីតាប

យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក យ៉ូសែប​នាំ​យ៉ាកុប​ឪពុក​របស់គាត់​មក ឲ្យ​ឈរ​នៅចំពោះ​ផារ៉ោន ហើយ​យ៉ាកុប​ក៏​ថ្វាយពរ​ផារ៉ោន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


យ៉ាកកូប​បាន​វិល​ទៅ​នៅ​ជា​មួយ​អ៊ីសា‌ហាក់​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​បាន​ស្នាក់​អាស្រ័យ​នៅ។


យ៉ាកកូប​ជូន​ពរ​ស្តេច​ហ្វៀរ៉អ៊ូន​សា​ជា​ថ្មី រួច​ចាក​ចេញ​ទៅ។


ស្តេច​ហ្វៀរ៉អ៊ូន​សួរ​យ៉ាកកូប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។


លោក​យ៉ូអាប់​គោរព​ស្តេច​អោន​មុខ​ដល់​ដី ហើយ​អរ​គុណ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ស្តេច​នៅ​តែ​ប្រណី​សន្តោស​ខ្ញុំ ព្រោះ​ស្តេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ខ្ញុំ»។


ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។


ស្តេច​ថូអ៊ី​ក៏​ចាត់​សម្តេច​យ៉ូ‌រ៉ាម ជា​កូន​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត និង​អប​អរ​សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្តេច​ហាដា‌រេស៊ើរ​ដែរ។ សម្តេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ជូន​ស្តេច​ទត។


ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ជូន​ពរ​ស្តេច​ទត ដោយ​ជម្រាប​ថា“សូម​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ប្រទាន​ឲ្យ​សម្តេច​ស៊ូ‌ឡៃម៉ាន មាន​ឈ្មោះ​ល្បី‌ល្បាញ ជាង​ឈ្មោះ​របស់​ស្តេច​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​សម្តេច​ស៊ូ‌ឡៃម៉ាន​បាន​រុង​រឿង ជាង​រាជ្យ​របស់​ស្តេច!”។ ពេល​នោះ​ស្តេច​ក៏​ក្រាប​គោរព​នៅ​ក្នុង​បន្ទប់​គេង


នៅ​ថ្ងៃ​ទី​ប្រាំ​បី​ស៊ូឡៃ‌ម៉ាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ជូន​ពរ​ស្តេច​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស ចំពោះ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ចំពោះ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក​កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។


ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។


នៅ​ពេល​កំពុង​បរិភោគ អ៊ីសា​យក​នំបុ័ង​មក​កាន់ គាត់​សរ‌សើរ​តម្កើង​អុលឡោះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។


បន្ទាប់​មក អ៊ីសា​យក​នំបុ័ង​មក​កាន់ អរ​គុណ​អុលឡោះ រួច​គាត់​កាច់​ឲ្យ​គេ​ទាំង​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រំឭក​ដល់​ខ្ញុំ»។


យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​គាត់ ទុក​ជា​មត៌ក។


យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។


ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។


លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ជូន​ទៅអុលឡោះ‌តាអាឡា!»។ បន្ទាប់​មក​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។