Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បន្ទាប់មក យ៉ូសែប​នាំ​យ៉ាកុប​ឪពុក​របស់គាត់​មក ឲ្យ​ឈរ​នៅចំពោះ​ផារ៉ោន ហើយ​យ៉ាកុប​ក៏​ថ្វាយពរ​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី


លោក​យ៉ាកុប​បាន​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ម៉ាមរេ ឬ​ក្រុង​គាយ៉ាត-អើបា(គឺ​ក្រុង​ហេប្រុន) ជា​កន្លែង​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បានស្នាក់​អាស្រ័យ​នៅ។


លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន​ទៀត រួច​ចាក​ចេញ​ពី​ផារ៉ោន​ទៅ។


ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»


នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់»។


ដូច្នេះ ប្រជាជន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​ផុត​ទៅ រួច​ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំ‌នៅ​វិញ។


នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ


មួយ​ទៀត ពួក​លោក​ជា​ជំនិត​ស្តេច បាន​មក​ចម្រើន​ពរ​ដល់​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​តម្កើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត"។ ឯ​ព្រះរាជា​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ


នៅ​ថ្ងៃ​ទី​ប្រាំបី ព្រះរាជា​ឲ្យ​ប្រជាជន​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ព្រះ​ពរ​ព្រះរាជា រួច​វិល​ទៅ​លំនៅដ្ឋាន​របស់​គេ​វិញ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក​រាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ដល់​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។


ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។


កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។


បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។


ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។


ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។


លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម