លោកុប្បត្តិ 45:15 - អាល់គីតាប បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ថើបបងប្រុសទាំងអស់របស់គាត់ ហើយយំឱបពួកគេ។ បន្ទាប់មក បងប្អូនរបស់គាត់និយាយជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។ |
កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។
អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
យូសុះចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចគាត់វិលមកនិយាយជាមួយពួកគេវិញ។ យូសុះបានយកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។
ដំណឹងនេះ បានលេចឮទៅដល់វាំងរបស់ស្តេចហ្វៀរ៉អ៊ូនថា បងប្អូនរបស់យូសុះមកដល់ហើយ ធ្វើឲ្យទាំងស្តេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។
យូសុះទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ស្តេចហ្វៀរ៉អ៊ូនក៏បានឮដែរ។
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
លោកយ៉ូអាប់នាំពាក្យរបស់សម្តេចអាប់សាឡុមទៅជម្រាបទត។ ទតហៅសម្តេចអាប់សាឡុម សម្តេចក៏ចូលទៅជួបទត រួចទតក៏ឱបសម្តេចអាប់សាឡុម។
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើឲ្យខ្ញុំ ទទួលទានដំណេកមិនលក់សោះ ខ្ញុំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។
លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្តាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។
សូមអុលឡោះតាអាឡាប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។
សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។