Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​ថើប​បងៗ​ទាំង​អស់ ហើយ​យំ​ទាំង​អស់​គ្នា រួច​មក បង‌ប្អូន​របស់​លោក​ក៏​សំណេះ​សំណាល​ជាមួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 គាត់​ក៏​ថើប​បងប្រុស​ទាំងអស់​របស់គាត់ ហើយ​យំ​ឱប​ពួកគេ​។ បន្ទាប់មក បងប្អូន​របស់គាត់​និយាយ​ជាមួយ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បងប្អូន​លោក​ក៏​និយាយ​សំណេះ‌សំណាល​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ក៏​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។


កាល​លោក​ឡាបាន់​បាន​ឮ​ដំណឹង​អំ​ពី​លោក​យ៉ាកុប ជា​កូន​របស់​ប្អូន​ស្រី​គាត់ គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​ក៏​រៀប​រាប់​ដំណើរ​រឿង​ទាំង​នោះ​ប្រាប់​លោក​ឡាបាន់


លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។


ពេល​នោះ លោក​ងាក​ចេញ​ពីពួក​គេ ហើយ​យំ រួច​លោក​វិល​មក​និយាយ​ជាមួយ​ពួក‌គេ​វិញ។ លោក​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​ពួក‌គេ ហើយ​ចង​គាត់​នៅ​មុខ​ពួក​គេ។


ពេល​នោះ លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​ក​បេនយ៉ាមីន​ជា​ប្អូន ហើយ​យំ ឯ​បេនយ៉ាមីន​ក៏​យំ​ឱប​ក​លោក​ដែរ។


កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​បាន​មក​ដល់ នោះ​ទាំង​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សប្បាយ​ចិត្ត។


លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង។


លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។


យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់សា‌ឡុម​មក ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​អង្គ ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្ដេច​ក៏​ថើប​អាប់សា‌ឡុម។


៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ មិន​ឲ្យ​ដេក​លក់ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។


ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។


គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក


នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់។


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​កូន​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្តី​មួយ​ទៀត​រៀង​ខ្លួន​ចុះ» រួច​គាត់​ក៏​ថើប​នាង​ទាំង​ពីរ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា។


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​បី​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​ពីរ​នាក់ ឯ​ដាវីឌ​យំ​ខ្លាំង​ជាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម