បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
លោកុប្បត្តិ 40:19 - អាល់គីតាប នៅបីថ្ងៃទៀតស្តេចហ្វៀរ៉អ៊ូននឹងយកក្បាលអ្នកចេញពីខ្លួន គេយកអ្នកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់អ្នក»។ ព្រះគម្ពីរខ្មែរសាកល នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនៅលើឈើ នោះបក្សាបក្សីនឹងស៊ីសាច់របស់លោក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅបីថ្ងៃទៀត ផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គឺចងកលោកព្យួរនឹងដើមឈើមួយ ហើយសត្វស្លាបនឹងចឹកស៊ីសាច់របស់លោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។ |
បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខដែលស្តេចហ្វៀរ៉អ៊ូនធ្លាប់បរិភោគ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។
បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចំរើនអាយុស្តេចហ្វៀរ៉អ៊ូន ស្តេចបានជប់លៀងក្រុមមន្ត្រីរបស់ស្តេច។ ពេលនោះ ស្តេចបានឲ្យគេដោះលែងមហាតលឹកទាំងពីរនៅមុខមន្ត្រីទាំងអស់។
ប៉ុន្តែ ស្តេចបញ្ជាឲ្យគេយកមហាតលឹកជូននំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលយូសុះបកស្រាយប្រាប់។
ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺស្តេចឲ្យខ្ញុំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្តេចឲ្យគេព្យួរកមហាតលឹកម្នាក់ទៀត»។
នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។
ដូច្នេះ សូមស្តេចប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ស្តេចសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចង កនៅចំពោះអុលឡោះតាអាឡា នៅគីបៀរ ជាក្រុងរបស់ស្តេចសូល ជាស្តេចដែលទ្រង់បានជ្រើសរើស»។ ស្តេចទតមានប្រសាសន៍ថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។
អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
យ៉ូស្វេប្រហារជីវិតស្តេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្តេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
រីឯស្តេចក្រុងអៃវិញ យ៉ូស្វេបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។
ថ្ងៃនេះអុលឡោះតាអាឡាប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯង ទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រអែលមានអុលឡោះជួយការពារ។