Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:22 - អាល់គីតាប

22 ប៉ុន្តែ ស្តេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលឹក​ជូន​នំបុ័ង​ទៅ​ព្យួរ ក ស្រប​តាម​ពាក្យ​ដែល​យូសុះ​បក​ស្រាយ​ប្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​ទ្រង់​ព្យួរ​មេអ្នកដុតនំប៉័ង ដូចដែល​យ៉ូសែប​បាន​កាត់ស្រាយ​ឲ្យ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប៉ុន្តែ ស្ដេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលិក​ថ្វាយ​នំប៉័ង​ទៅ​ព្យួរ-ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ឯ​មេ​ពួក​ដុត​នំ ទ្រង់​បាន​ចង​ព្យួរ​វិញ ដូច​ជា​យ៉ូសែប​បាន​កាត់​សេចក្ដី​ឲ្យ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។


នៅ​បី​ថ្ងៃ​ទៀត​ស្តេច​ហ្វៀរ៉អ៊ូន​នឹង​យក​ក្បាល​អ្នក​ចេញ​ពី​ខ្លួន គេ​យក​អ្នក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​អ្នក»។


គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ យូសុះ​និយាយ​ថា៖ «មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។


យូសុះ​ជម្រាប​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «មិន​មែន​ខ្ញុំ​ទេ ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ជូន​ស្តេច​បាន»។


គេ​ក៏​ព្យួរ​ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ស្តេច​ក៏​ស្ងប់​កំហឹង។


ដូច្នេះ ណាពី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច ហើយ​ឲ្យ​ស្តេច​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​ស្តេច​ផ្ទាល់។


ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាង‌វៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅ‌ជ្រះ ប៉ិន‌ប្រសប់​ខាង​រិះ‌គិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ‌ស្មាញ​បាន​ផង។ គាត់​នោះ​គឺ​ដានី‌យ៉ែល ដែល​បិតា​របស់​ស្តេច​ប្រទាន​នាម​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក គាត់​នឹង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​ជា​មិន​ខាន»។


អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​អ៊ីសា ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម