លោកុប្បត្តិ 41:13 - អាល់គីតាប13 ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺស្តេចឲ្យខ្ញុំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្តេចឲ្យគេព្យួរកមហាតលឹកម្នាក់ទៀត»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ក្រោយមក ដូចដែលគាត់បានកាត់ស្រាយឲ្យយើងខ្ញុំយ៉ាងណា វាក៏កើតឡើងយ៉ាងនោះដែរ គឺខ្ញុំព្រះបាទត្រូវបានស្ដារតំណែងឡើងវិញ រីឯម្នាក់ទៀតត្រូវបានព្យួរ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ហេតុការណ៍នោះក៏កើតមាន ដូចគាត់បានកាត់ស្រាយមែន គឺទូលបង្គំបានទទួលតំណែងរបស់ទូលបង្គំដូចដើមវិញ ហើយអ្នកដុតនំត្រូវព្យួរក»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។ សូមមើលជំពូក |