ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 35:3 - អាល់គីតាប

យើង​នឹង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូន​អុលឡោះដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ទ្រង់​ក៏​បាន​នៅ​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នាំគ្នា​ក្រោកឡើង​ទៅ​បេត-អែល ហើយ​នៅ​ទីនោះ​។ ខ្ញុំ​នឹង​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​តប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ហើយ​បាន​គង់នៅ​ជាមួយ​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​តប​ឆ្លើយ​មក​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ហើយ​ក៏​បាន​គង់​ជា‌មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេត‌អែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះអង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ អញ​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ ដែល​ទ្រង់​បាន​ឆ្លើយ​មក​អញ ក្នុង​កាល​ដែល​អញ​មាន​សេចក្ដី​វេទនា ហើយ​បាន​គង់​ជា​មួយ​នឹង​អញ​តាម​ផ្លូវ​ដែល​អញ​ដើរ​ដំណើរ​មក

សូមមើលជំពូក



លោកុ‌ប្បត្តិ 35:3
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​មក​យ៉ាកកូប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។


ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​អ៊ីសា‌ហាក់​គោរព​កោត​ខ្លាច មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់​មិញ ទ្រង់​កាន់​ខាង​ខ្ញុំ»។


យ៉ាកកូប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​គាត់ រហូត​ដល់​ភ្លឺ។


យ៉ាកកូប​ភ័យ​ខ្លាច និង​តប់​ប្រមល់​យ៉ាង​ខ្លាំង គាត់​ក៏​ចែក​ពួក​គាត់​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ


គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​យ៉ាកកូប។ យ៉ាកកូប​ក៏​យក​របស់​ទាំង​នោះ ទៅ​កប់​ក្រោម​ដើម​ពោធិ​នៅ​ជិត​ក្រុង​ស៊ីគែម។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ ដែល​អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ នៅ​ពេល​គាត់​រត់​គេច​ចេញ​ពី​បង​របស់​គាត់។


រួច​គាត់​ឲ្យ​ពរ​យូសុះ​ថា៖ «សូម​អុលឡោះ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​ធ្លាប់​គោរព​បម្រើ សូម​អុលឡោះ​ដែល​ថែ​រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ


ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​រំដោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ចូរ​នឹក​ដល់អុលឡោះ‌តាអាឡា​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ទ្រង់​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ទ្រង់ ទ្រង់​នឹង​ប្រណី​សន្ដោស ពេល​ណា​ទ្រង់​ឮ​សំឡេង​អ្នក ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


ពេល​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច អ្នក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ អ្នក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី​សក្ការៈ​របស់​អុលឡោះ​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។