លោកុប្បត្តិ 31:42 - អាល់គីតាប ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសំរាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតអុលឡោះតាអាឡាបានឮសំរែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។
អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
ម៉ាឡាអ៊ីកាត់ពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ
ក៏ប៉ុន្តែ អុលឡោះមកឲ្យឡាបាន់ ជាជនជាតិអើរ៉ាម ឃើញក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី»។
ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែម្ចាស់នៃដូនតារបស់ឯងរាល់គ្នា មានបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី”។
គាត់និយាយទៅប្រពន្ធទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់អូនមិនសូវរាប់រកបង ដូចមុនទៀតហើយ។ ក៏ប៉ុន្តែ អុលឡោះជាម្ចាស់នៃឪពុករបស់បងបាននៅជាមួយបង។
សូមអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម និងអុលឡោះជាម្ចាស់របស់ណាឃរ គឺអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកគាត់ ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ យ៉ាកកូបក៏បានស្បថដោយយកអុលឡោះដែលអ៊ីសាហាក់ ជាឪពុករបស់គាត់គោរពកោតខ្លាច ធ្វើជាប្រធាន។
បន្ទាប់មក យ៉ាកកូបទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីព្រហ៊ីមដែលជាជីតារបស់ខ្ញុំ ជាម្ចាស់នៃអ៊ីសាហាក់ ដែលជាឪពុករបស់ខ្ញុំអើយ ទ្រង់មានបន្ទូលមកខ្ញុំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”
យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះដែលបានឆ្លើយតបនឹងពាក្យទូរអារបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយទ្រង់ក៏បាននៅជាមួយខ្ញុំ នៅគ្រប់ទីកន្លែង ដែលខ្ញុំធ្វើដំណើរដែរ»។
អ៊ីស្រអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលគាត់មានទៅជាមួយផង។ លុះទៅដល់បៀរសេបា គាត់បានធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ៊ីសាហាក់ ជាឪពុក។
ស្តេចទតចេញមកទទួលពួកគេ ហើយមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកណាមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអ្នកនោះយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអ្នកណាមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំ ទោះបីខ្ញុំមិនធ្វើបាបអ្នកនោះក្តី ក៏សូមអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអ្នកនោះចុះ!»។
ខ្ញុំត្រេកអរសប្បាយជាខ្លាំង ដោយទ្រង់មានចិត្តសប្បុរស ចំពោះខ្ញុំ ទ្រង់មើលឃើញទុក្ខវេទនារបស់ខ្ញុំ ទ្រង់ជ្រាបថាខ្ញុំមានកង្វល់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាម្ចាស់ដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែទ្រង់ប៉ុណ្ណោះ។
អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ខ្ញុំអើយ! ខ្ញុំសូមសរសើរ និងលើកតម្កើងទ្រង់ ព្រោះទ្រង់ប្រទានប្រាជ្ញា និងកម្លាំងមកខ្ញុំ។ ទ្រង់បានសំដែងឲ្យខ្ញុំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំសូមពីទ្រង់ ហើយទ្រង់ក៏បានសំដែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ស្តេចដែរ»។
នៅពេលមេម៉ាឡាអ៊ីកាត់មីកែលប្រកែកជាមួយនឹងអ៊ីព្លេស តវ៉ាអំពីសពរបស់ណាពីម៉ូសានោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺគាត់គ្រាន់តែពោលថា «សូមអុលឡោះជាអម្ចាស់ដាក់ទោសឯង!»។