Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:11 - អាល់គីតាប

11 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិតអុលឡោះ‌តាអាឡា​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “មើល៍! នាង​មានផ្ទៃពោះ ហើយ​នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ នាង​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសម៉ាអែល ដ្បិត​ព្រះយេហូវ៉ា​បាន​ឮ​អំពី​ទុក្ខវេទនា​របស់នាង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​នាង​ទៀត​ថា៖ «មើល៍! នាង​មាន​ទម្ងន់​ហើយ ហើយ​នាង​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស‌ម៉ា‌អែល ដ្បិត​ព្រះ‌យេហូវ៉ាបាន​ឮ​ពី​ទុក្ខ​លំបាក របស់​នាង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិត​ព្រះ‌អម្ចាស់​បាន​ឮ​សម្រែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​នាង​ទៀត​ថា មើល ឯង​មាន​ទំងន់ ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​១​ដែល​ត្រូវ​ឲ្យ​ឈ្មោះ​ថា អ៊ីស‌ម៉ាអែល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


អុលឡោះ​ឮ​សំរែក​របស់​ក្មេង​នោះ ហើយ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​ហាជើរ ពី​លើ​មេឃ​មក​ថា៖ «ហាជើរ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​អុលឡោះ​ឮ​សំរែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។


បន្ទាប់​មក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង​ទេស យក​ទៅ​ស្រុក​អេស៊ីប។


តើ​នរណា​ជា​អ្នក​ផ្តល់​ចំណី​ឲ្យ​សត្វ​ក្អែក នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​អុលឡោះ ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?


ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ទ្រង់​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ទ្រង់​មិន​លាក់​មុខ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ទ្រង់ ទ្រង់​ស្តាប់​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ​ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។


ឥឡូវ​នេះ សំរែក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ​ដែរ។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


នាង​នឹង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ​ដែល​នាង​ត្រូវ​ដាក់​ឈ្មោះ​ថា“អ៊ីសា”។


សាកា‌រីយ៉ា​សុំ​ឲ្យ​គេ​យក​ក្ដារ​ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ះយ៉ា»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។


នៅ​ឆ្នាំ​នោះ​នាង​ហា‌ណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូរអា​សូម​កូន​នេះ​ពីអុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម