រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
លោកុប្បត្តិ 24:35 - អាល់គីតាប អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនឹងលា |
រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
អ៊ីព្រហ៊ីមមានវ័យកាន់តែចាស់ណាស់ទៅហើយ អុលឡោះតាអាឡាក៏បានប្រទានពរគាត់សព្វគ្រប់ទាំងអស់។
ក្រោយអ៊ីព្រហ៊ីមស្លាប់ផុតទៅ អុលឡោះក៏បានប្រទានពរឲ្យអ៊ីសាហាក់ កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរអណ្តូងទឹកឡាហាយ-រយ។
យ៉ាកកូបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ គាត់មានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
សូមអុលឡោះជាម្ចាស់របស់ពុកជួយទំនុកបំរុងកូន សូមទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
អុលឡោះប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ទ្រង់មិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។
នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
មនុស្សរាបសាតែងតែគោរពកោតខ្លាចអុលឡោះតាអាឡា គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្ដថា “ម្ចាស់អញក្រមកដល់ណាស់”គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។
ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍អុលឡោះវិញ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមបន្ទូលសន្យានៃអុលឡោះ។