រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
លោកុប្បត្តិ 13:2 - អាល់គីតាប អ៊ីប្រាំមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ព្រះគម្ពីរខ្មែរសាកល អាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសច្រើនណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអាប់រ៉ាមមានហ្វូងសត្វ និងមាសប្រាក់ច្រើនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់ |
រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
ស្រុកនោះពុំមានលទ្ធភាពឲ្យគាត់ទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតគាត់ទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។
អ៊ីព្រហ៊ីមមានវ័យកាន់តែចាស់ណាស់ទៅហើយ អុលឡោះតាអាឡាក៏បានប្រទានពរគាត់សព្វគ្រប់ទាំងអស់។
អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
គាត់មានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងគាត់
យ៉ាកកូបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ គាត់មានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ចូរនឹកចាំពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នក ដូចទ្រង់ធ្វើនៅថ្ងៃនេះស្រាប់។
ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍អុលឡោះវិញ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមបន្ទូលសន្យានៃអុលឡោះ។
មនុស្សយើងមាន ឬក្រ ស្រេចតែលើអុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។