លោកុប្បត្តិ 13:1 - អាល់គីតាប1 អ៊ីប្រាំបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់។ ឡូតក៏មកជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ដូច្នេះ អាប់រ៉ាមក៏ឡើងពីអេហ្ស៊ីបទៅណេកិប គឺមានគាត់ ប្រពន្ធរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន ហើយឡុតក៏ទៅជាមួយគាត់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ នឹងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ សូមមើលជំពូក |
យ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្តេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិតស្របតាមបន្ទូលដែលអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានបង្គាប់។