Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:2 - ព្រះគម្ពីរខ្មែរសាកល

2 អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អាប់រ៉ាម​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ៊ីប្រាំ​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ប្រព្រឹត្តល្អ​ដល់​អាប់រ៉ាម​ដោយយល់ដល់​នាង ហើយ​អាប់រ៉ាម​ក៏​បាន​ចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និង​អូដ្ឋ​។


ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។


អ័ប្រាហាំ​មានវ័យចំណាស់ ហើយ​អាយុ​ក៏​ច្រើន​ដែរ​។ ព្រះយេហូវ៉ា​បាន​ប្រទានពរ​អ័ប្រាហាំ​ក្នុង​គ្រប់កិច្ចការ​។


ព្រះយេហូវ៉ា​បាន​ប្រទានពរ​ចៅហ្វាយ​របស់ខ្ញុំ​យ៉ាងច្រើន ហើយ​លោក​បានជាស្ដុកស្ដម្ភ​។ ព្រះអង្គ​បាន​ប្រទាន​ហ្វូងចៀម និង​ហ្វូងគោ ប្រាក់ និង​មាស បាវបម្រើប្រុស និង​បាវបម្រើស្រី អូដ្ឋ និង​លា​ឲ្យ​លោក​។


គាត់​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​បាវបម្រើ​ជាច្រើន ដូច្នេះ​ពួក​ជនជាតិភីលីស្ទីន​ក៏​ច្រណែន​គាត់​។


គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕


ព្រះពរ​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​មានស្ដុកស្ដម្ភ ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់​ក្នុង​ព្រះពរនោះ​ឡើយ​។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ដ្បិត ការបង្វឹក​ខ្លួនប្រាណ​មានប្រយោជន៍​ខ្លះ​ដែរ ប៉ុន្តែ​ការគោរពព្រះ​មានប្រយោជន៍​ក្នុង​គ្រប់ជំពូក ទាំង​មាន​សេចក្ដីសន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ននេះ និង​ជីវិត​ដែល​រៀបនឹងមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម