រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
លេវីវិន័យ 12:3 - អាល់គីតាប នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីខតាន់ឲ្យកូនប្រុសនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ថ្ងៃទីប្រាំបី នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ |
រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសំរាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលបរិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
ខ្ទុះដែលហូរចេញមក ឬក៏ស្ទះមិនព្រមហូរចេញមកក្តី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្តាលឲ្យមនុស្សមិនបរិសុទ្ធដែរ។
ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីខតានឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការីយ៉ា”ដូចឪពុកដែរ
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីខតានឲ្យកូន គេដាក់ឈ្មោះថា «អ៊ីសា» ជាឈ្មោះដែលម៉ាឡាអ៊ីកាត់បានប្រាប់នាងម៉ារីយំ មុនពេលមានផ្ទៃពោះ។
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
ខ្ញុំនិយាយដូច្នេះចង់ពន្យល់ថា អុលឡោះបានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯហ៊ូកុំដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់អុលឡោះឡើយបើពុំនោះទេ បន្ទូលសន្យានៃអុលឡោះមុខជាបាត់ខ្លឹមសារមិនខាន។
ចំពោះអស់អ្នកដែលចង់ទទួលពិធីខតាន់ ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមហ៊ូកុំទាំងស្រុងផងទៅ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ជូនចិត្តគំនិតដល់ទ្រង់ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី
ក្នុងអាល់ម៉ាហ្សៀស បងប្អូនក៏បានទទួលពិធីខតាន់ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីខតាន់តាមរបៀបអាល់ម៉ាហ្សៀស ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។