Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 12:2 - អាល់គីតាប

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ស្ត្រី​ណា​មាន​ទម្ងន់ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​គ្រប់​ប្រាំពីរ​ថ្ងៃ ត្រូវ​រាប់​ជា​មិន​ស្អាត ដូច​ជា​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​ស្ត្រី​ណា​មាន​ទំងន់ ហើយ​សំរាល​បាន​កូន​ប្រុស នាង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​គ្រប់​៧​ថ្ងៃ ត្រូវ​រាប់​ជា​មិន​ស្អាត ដូច​ជា​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 12:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។


អុលឡោះ​មាន​បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សំរាល​កូន ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។


ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​គាត់ ហើយ​គាត់​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។


គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​វិសុទ្ធ ចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។


តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?


ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត នៅ​ចំពោះ​អុលឡោះ​បាន​ឬ? តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី អះ‌អាង​ថា ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?


ខ្ញុំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ខ្ញុំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


ប្រសិន​បើ​នាង​សំរាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សបា្តហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ‌មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។


«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ​នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។


មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។


ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ​ពាល់​មនុស្ស​មិន​បរិសុទ្ធ​ដោយ​អចេត‌នា ធ្វើ​ឲ្យ​ខ្លួន​ឯង​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ​នោះ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។


លុះ​ដល់​ពេល​កំណត់​ដែល​យូសុះ និង​នាង​ម៉ារីយំ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ ឲ្យ​បាន​បរិសុទ្ធ​តាម​ហ៊ូកុំ​របស់​ណាពី​ម៉ូសា បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​កូន​ទៅ​ជូន​អុលឡោះ‌ជាអម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម