Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:11 - អាល់គីតាប

11 ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ក៏​បាន​ទទួល​ពិធី​ខតាន់​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។ គឺ​បង​ប្អូន​បាន​ទទួល​ពិធី​ខតាន់​តាម​របៀប​អាល់ម៉ា‌ហ្សៀស ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​ គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ‍​ ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង‍​ឯ​ព្រះគ្រិស្ដ​ ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ គឺ​បងប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ

សូមមើលជំពូក ចម្លង




កូឡុស 2:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍​យូដា​ដ៏​ពិត​ប្រាកដ សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ដ​ឯ‌ណោះ​វិញ រីឯ​ការ​ខតាន់​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ដ​ដែរ គឺ​ជា​ការ​ខតាន់ ស្រប​តាម​រស‌អុលឡោះ មិន​មែន​តាម​គីតាប​ហ៊ូកុំ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ ទទួល​ការ​កោត​សរសើរ​ពី​អុលឡោះ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។


ដ្បិត​យើង​ឯ​ណេះ​វិញ​ទេ ដែល​ជា​អ្នក​ខតាន់​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​រស‌អុលឡោះ យើង​អួត‌អាង​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


បង​ប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បង​ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ដ​នេះ​ចោល​ទៅ។


យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប​សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត


អស់​អ្នក​ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ជូន​ចិត្ត​គំនិត​ដល់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។


ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។


ចូរ​ជូន​ចិត្ត​គំនិត​ទៅ​អុលឡោះ ហើយ​កុំ​មាន​ចិត្ត​រឹង​រូស​ឲ្យ​សោះ


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​បាន​មក​ក្នុង​ឋានៈ​ជា​មូស្ទី ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​សូរ៉កា។ គាត់​បាន​មក​កាត់​ជំរំ‌សក្ការៈ​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ជំរំ‌សក្ការៈ​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ជំរំ‌សក្ការៈ​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។


អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​ខតាន់​ជូនអុលឡោះ‌តាអាឡា ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង! បើ​មិន​ដូច្នេះ​ទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។


យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ជំរក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​សូរ៉កា ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ដៃ​របស់​អុលឡោះ។


អុលឡោះ​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ទ្រង់​ជា​ម្ចាស់​នៃ​សូរ៉កា និង​ម្ចាស់​នៃ​ផែនដី ទ្រង់​មិន​នៅ​ក្នុង​ម៉ាស្ជិទ​ដែល​មនុស្ស​សង់​នោះ​ឡើយ


អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ណាពី​បាន​ថ្លែង​ទុក​មក​ស្រាប់​ថាៈ


ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​ខតាន​ឲ្យ​កូន គេ​ដាក់​ឈ្មោះ​ថា «អ៊ីសា» ជា​ឈ្មោះ​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​នាង​ម៉ារីយំ មុន​ពេល​មាន​ផ្ទៃ​ពោះ។


«យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ម៉ាស្ជិទ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ម៉ាស្ជិទ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។


ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ ដែល​តែងតែ​ស្លាប់​នេះ​បាន?


ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម