Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 12:4 - អាល់គីតាប

4 បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សំរាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​ពាល់​អ្វី​ដែល​បរិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រួច​នាង​នោះ​ត្រូវ​នៅ​សាមសិប​បី​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សម្អាត​ខ្លួន​នោះ​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​នាង​នោះ​ត្រូវ​នៅ​៣៣​ថ្ងៃ​ទៀត ដើម្បី​សំអាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សំអាត​ខ្លួន​នោះ​បាន​សំរេច

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 12:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ‌បី គេ​ត្រូវ​ធ្វើ​ពិធី​ខតាន់​ឲ្យ​កូន​ប្រុស​នោះ។


ប្រសិន​បើ​នាង​សំរាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សបា្តហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ‌មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។


លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅ‌ហ្មង​ដែរ​ឬ​ទេ?»។ ពួក​អ៊ីមុាំ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅ‌ហ្មង​មែន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម