Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 12 - អាល់គីតាប


ពិធី​ជម្រះ​កាយ​ស្ត្រី​ក្រោយ​ពេល​ឆ្លង​ទន្លេ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។

3 នៅ​ថ្ងៃ​ទី​ប្រាំ‌បី គេ​ត្រូវ​ធ្វើ​ពិធី​ខតាន់​ឲ្យ​កូន​ប្រុស​នោះ។

4 បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សំរាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​ពាល់​អ្វី​ដែល​បរិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។

5 ប្រសិន​បើ​នាង​សំរាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សបា្តហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ‌មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។

6 លុះ​ផុត​ពេល​កំណត់ ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។

7 អ៊ីមុាំ​ជូន​សត្វ​ទាំង​នេះ​ចំពោះអុលឡោះ‌តាអាឡា រួចធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​បាន​រួច​ពី​បាប។ ដូច្នេះ នាង​បាន​បរិសុទ្ធ​រួច​ពី​ភាព​សៅ‌ហ្មង​ដោយ​សារ​ការ​ធ្លាក់​ឈាម នៅ​ពេល​សំរាល​កូន។ នេះ​ជា​ក្រិត្យ‌វិន័យ​សម្រាប់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស ឬ​កូន​ស្រី។

8 ប្រសិន​បើ​នាង​គ្មាន​លទ្ធភាព​ធ្វើ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​មួយ​ទៀត​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។ ក្រោយ​អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម