លេវីវិន័យ 1:11 - អាល់គីតាប គេត្រូវអារកសត្វនៅចំពោះអុលឡោះតាអាឡា ប៉ែកខាងជើងអាសនៈ។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវសំឡាប់នៅត្រង់ក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា |
គេដាក់តុសក្ការៈ ក្នុងជំរំជួបអុលឡោះតាអាឡា នៅប៉ែកខាងជើងជំរំសក្ការៈ និងនៅពីមុខវាំងនន
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើគូរបាន និងពិធីច្រួចឈាម។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យអុលឡោះជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។
គេអារកគោនោះនៅចំពោះអុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូនអុលឡោះតាអាឡា។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អ៊ីមុាំអារកកូនចៀមនៅត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើគូរបានរំដោះបាប ឬគូរបានដុត នៅក្នុងទីសក្ការៈ ដ្បិតគូរបានលោះបាបក៏ដូចជាគូរបានរំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់អ៊ីមុាំ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។
«ចូរប្រាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីការធ្វើគូរបានរំដោះបាប: ចូរអារកសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប នៅកន្លែងដែលគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត នៅចំពោះអុលឡោះតាអាឡា ព្រោះជាជំនូនបរិសុទ្ធបំផុត។
ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។