Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:29 - អាល់គីតាប

29 គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រាក់​ជំនូន​ដែល​ប្រជា‌ជន​យក​មក​ធ្វើ​ជា​គូរបាន​សុំ​លើក‌លែង​ទោស និង​គូរបាន​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​អ៊ីមុាំ​វិញ។


បន្ទាប់​មក​ទៀត គេ​នាំ​ពពែ​ឈ្មោល​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប មក​ដាក់​នៅ​មុខ​ស្តេច និង​នៅ​មុខ​អង្គ​ប្រជុំ។ ស្តេច​ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ក៏​ដាក់​ដៃ​លើ​ពពែ​ឈ្មោល​ទាំង​នោះ។


គេ​ត្រូវ​អារ​ក​សត្វ​នៅ​ចំពោះអុលឡោះ‌តាអាឡា ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


ម្ចាស់​គូរបាន​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា នឹង​ទទួល​គូរបាន​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។


គេ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​គោ​ជូនអុលឡោះ‌តាអាឡា។ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អស់​លោក​អះលី‌ជំអះ​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​អះលី‌ជំអះ​មួយ​នាក់​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។


គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​អារ​កវា​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។ នេះ​ជា​គូរបាន​រំដោះ​បាប។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​នាំ​គោ​ស្ទាវ​នោះ​មក​ជូនអុលឡោះ‌តាអាឡា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម