នៅគ្រាដែលអុលឡោះតាអាឡាឲ្យខ្យល់កួចអេលីយ៉េសឡើងទៅសូរ៉កានោះ អេលីយ៉េស និងអេលីយ៉ាសាក់ចាកចេញពីគីលកាល់ទៅជាមួយគ្នា។
លូកា 2:15 - អាល់គីតាប លុះពួកម៉ាឡាអ៊ីកាត់ត្រឡប់ទៅសូរ៉កាវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចអុលឡោះជាអម្ចាស់បានសំដែងឲ្យយើងដឹងនោះមើល៍»។ ព្រះគម្ពីរខ្មែរសាកល លុះនៅពេលបណ្ដាទូតសួគ៌ចាកចេញពីពួកគេទៅស្ថានសួគ៌ហើយ ពួកអ្នកគង្វាលក៏និយាយគ្នាថា៖ “មក៍! យើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើង ដែលព្រះអម្ចាស់បានឲ្យយើងដឹងនោះមើល៍!”។ Khmer Christian Bible កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀមក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនេះ ដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង |
នៅគ្រាដែលអុលឡោះតាអាឡាឲ្យខ្យល់កួចអេលីយ៉េសឡើងទៅសូរ៉កានោះ អេលីយ៉េស និងអេលីយ៉ាសាក់ចាកចេញពីគីលកាល់ទៅជាមួយគ្នា។
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
អុលឡោះតាអាឡាបានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាដៃនេះ នាំគ្នាស្វែងយល់។
ម៉ូសាក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ប្រសាសន៍របស់ស៊ូឡៃម៉ាន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងស៊ូឡៃម៉ានទៅទៀត»។
«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីយំយូសុះ ព្រមទាំងកូនដេកក្នុងស្នូកសត្វ។
គាត់បានឡើងទៅសូរ៉កា នៅខាងស្ដាំអុលឡោះ ហើយពួកម៉ាឡាអ៊ីកាត់ ព្រមទាំងពួកមានអំណាចនានា និងឫទ្ធានុភាពនានា ចុះចូលនឹងគាត់ទាំងអស់។