Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 3:22 - អាល់គីតាប

22 គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដែល​ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ស្ថាន‌សួគ៌ ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះអង្គ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច នឹង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 3:22
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


“អុលឡោះ‌តាអាឡា​មាន​បន្ទូល ទៅ​កាន់​អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


អ៊ីសា​ចូល​មក​ជិត​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី។


រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់ អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


កាល​អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ទាំង​នេះ​រួច​ហើយ អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា ឲ្យ​នៅ​ខាង​ស្ដាំ​ទ្រង់។


ដ្បិត​ក្នុង​គីតាប​ទំនុក‌តម្កើង ទត​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អម្ចាស់ របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង


បើ​អុលឡោះ​បាន​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា​មនុស្ស ទ្រង់​ក៏​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស ក្នុង​ទ្រង់​ផ្ទាល់​ដែរ! ហើយ​អុលឡោះ​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។


ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ អ៊ីសា​នោះ អុលឡោះ​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​សូរ៉កា​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​គាត់​ឡើង​ទៅ​សូរ៉កា​ដែរ»។


ឥឡូវ​នេះ អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នៅ​ឯ​សូរ៉កា រហូត​ដល់​អុលឡោះ​រៀប‌ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​បន្ទូល​ទុក តាម​រយៈ​ពួក​ណាពី​ដ៍​បរិសុទ្ធ​របស់​ទ្រង់ នៅ​ជំនាន់​ដើម​ស្រាប់។


តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​ស្លាប់ ហើយ​ជា​ពិសេស​គាត់​បាន​រស់​ឡើង​វិញ នៅ​ខាង​ស្ដាំ​អុលឡោះ ជា​បិតា និង​អង្វរ​ឲ្យ​យើង​ដូច្នេះ?


ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ម៉ាឡា‌អ៊ីកាត់​ក្ដី វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី


បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ អាល់ម៉ា‌ហ្សៀស​នឹង​ប្រគល់​នគរ​ជូន​អុលឡោះ​ជា​បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ​អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។


ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​សូរ៉កា ជា​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​នៅ​ខាង​ស្ដាំ​អុលឡោះ​នោះ​វិញ។


មួយ​វិញ​ទៀត អុលឡោះ​ក៏​មិន​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក»។


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


មួយ​វិញ​ទៀត នៅ​ពេល​អុលឡោះ​ចាត់​បុត្រា​របស់​ទ្រង់ ដែល​មាន​មុន​អ្វីៗ​ទាំង​អស់​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​បន្ទូល​ថា៖ «ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​របស់​ទ្រង់​ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​បុត្រា»។


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ បន្ទាប់​ពី​គាត់​បាន​ធ្វើ​គូរបាន​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ គាត់​នៅ​ខាង​ស្ដាំ​អុលឡោះ​រហូត​ត​ទៅ។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


ដោយ​យើង​មាន​មូស្ទី​ម្នាក់​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​ឆ្លង​កាត់​សូរ៉កា គឺ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ ឲ្យ​បាន​មាំ‌មួន


គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​អ៊ីសា​បាន​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​អ៊ីសា​ក៏​បាន​ទទួល​ឋានៈ​ជា​មូស្ទី​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក។


គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មូស្ទី​មួយ នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ​ដ៏​ឧត្ដុង​ឧត្ដម​នៅ​សូរ៉កា។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម