លេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា“អេស៊ើរ”។
លូកា 1:48 - អាល់គីតាប អុលឡោះមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ទ្រង់ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គបានទតមើលដោយព្រះហឫទ័យសន្ដោសដល់ភាពតូចទាបរបស់ទាសីព្រះអង្គ។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថាជាអ្នកមានព្រះពរ Khmer Christian Bible ដ្បិតព្រះអង្គបានទតសន្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានទតមើលសណ្ឋាន ទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថាជាអ្នកមានពរ |
លេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា“អេស៊ើរ”។
ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
ទ្រង់បែរមើលទៅមនុស្សទុគ៌ត ទ្រង់លែងព្រងើយកន្តើយ នឹងពាក្យសូមអង្វររបស់គេទៀតហើយ។
នៅពេលណាយើងរងទុក្ខវេទនា ទ្រង់តែងតែនឹកដល់យើង ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទោះបីអុលឡោះតាអាឡាខ្ពង់ខ្ពស់បំផុតក្ដី ក៏ទ្រង់នៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ទ្រង់ស្គាល់គេពីចម្ងាយ។
សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ!
គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ ដ៏សម្បូណ៌សប្បាយ»។
ម៉ាឡាអ៊ីកាត់ចូលទៅក្នុងផ្ទះនាងម៉ារីយំ ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! អុលឡោះជាអម្ចាស់គាប់ចិត្តនឹងនាងហើយ ទ្រង់នៅជាមួយនាង»។
រួចបន្លឺសំឡេងឡើងថា៖ «អុលឡោះបានប្រទានពរដល់នាងលើសស្ដ្រីនានា ហើយទ្រង់ក៏ប្រទានពរដល់កូននាងដែរ។
នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿបន្ទូល ដែលអុលឡោះជាអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
អុលឡោះដ៏មានអំណាចបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ឈ្មោះរបស់ទ្រង់ពិតជាវិសុទ្មែន!
កាលអ៊ីសាកំពុងតែមានប្រសាសន៍ដូច្នេះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «ស្ដ្រីដែលបានបង្កើតតួន ព្រមទាំងបានបំបៅតួន ពិតជាមានសុភមង្គលមែន!»។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។