កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។
រ៉ូម 5:1 - អាល់គីតាប ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ យើងមានសន្តិភាពជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ |
កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។
ចូរនាំគ្នាទូរអាសូមអុលឡោះតាអាឡាប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។
សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព អំពើសុចរិតនឹងនាំមកនូវសន្តិសុខ និងសេចក្ដីសុខសាន្តរហូតតទៅ។
យើងជាអុលឡោះតាអាឡានឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
គេពោលថា៖ «សូមអុលឡោះប្រទានពរដល់ ស្តេចដែលមក ក្នុងនាមអុលឡោះជាអម្ចាស់! សូមសន្ដិភាពកើតពីសូរ៉កមក សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចឃើញបានទេ។
«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចឲ្យសោះ។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
ដំណឹងល្អនេះសំដែងឲ្យដឹងថា អុលឡោះប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។
ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
មានអុលឡោះតែមួយប៉ុណ្ណោះ ដែលរាប់សាសន៍យូដាឲ្យបានសុចរិត មកពីគេមានជំនឿ ហើយក៏រាប់សាសន៍ដទៃឲ្យបានសុចរិត ដោយគេមានជំនឿដែរ។
ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមហ៊ូកុំ តែមានជំនឿលើអុលឡោះដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ទ្រង់ឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ
ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។
យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់
និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
អុលឡោះបានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅសូរ៉កា ឲ្យជានានឹងទ្រង់វិញ ដោយសារអាល់ម៉ាហ្សៀស និងសម្រាប់អាល់ម៉ាហ្សៀស គឺអុលឡោះបានធ្វើឲ្យមានសន្ដិភាព ដោយបុត្រាបង្ហូរឈាម នៅលើឈើឆ្កាង។
សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។
សូមអ៊ីសាជាអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមអ៊ីសាជាអម្ចាស់នៅជាមួយបងប្អូនទាំងអស់គ្នា!
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។