ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
យ៉ូហាន 12:15 - អាល់គីតាប «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ស្តេចរបស់អ្នក មកដល់ហើយ គាត់នៅលើខ្នងកូនលា»។ ព្រះគម្ពីរខ្មែរសាកល “កុំខ្លាចឡើយ កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្ដេចរបស់អ្នកនឹងយាងមក ដោយគង់លើកូនលា”។ Khmer Christian Bible កុំខ្លាចអី កូនស្រីក្រុងស៊ីយ៉ូនអើយ! មើល៍ ស្ដេចរបស់អ្នកយាងមកហើយ ព្រះអង្គគង់លើខ្នងកូនលា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្តេចរបស់អ្នកយាងមកហើយ ទ្រង់គង់លើកូនលា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រជាជន ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើល ស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា» |
ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។
ទតបញ្ជាថា៖ «សូមប្រមូលអ្នកបម្រើរបស់យើងមក ហើយលើកស៊ូឡៃម៉ាន ជាកូនយើងឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ម្ចាស់សង្គ្រោះរបស់អ្នក មកដល់ ទាំងនាំយកអស់អ្នក ដែលគាត់បានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខគាត់។
រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
«ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាៈ មើលហ្ន៎ ស្តេចរបស់អ្នកមករកអ្នកហើយ។ គាត់ស្លូតបូត គាត់នៅលើខ្នងលា ហើយនៅលើខ្នងកូនលាផងដែរ»។
ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។
គាត់មានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់រយៈពេលប្រាំបីឆ្នាំ
អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកំរាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ!