យ៉ូហាន 12:16 - អាល់គីតាប16 នៅពេលនោះ ពួកសិស្សពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់អ៊ីសាបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីអ៊ីសា ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ឲ្យអ៊ីសាស្របតាមគីតាបដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible16 មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 មុនដំបូង ពួកសិស្សព្រះអង្គមិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ ទើបគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីព្រះអង្គ ហើយថា គេបានសម្រេចការទាំងនោះថ្វាយព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 នៅពេលនោះ ពួកសិស្ស*ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសម្តែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មានថ្វាយព្រះអង្គ ស្របតាមគម្ពីរដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្ដីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្ដីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ សូមមើលជំពូក |
អុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម របស់អ៊ីសាហាក់ និងរបស់យ៉ាកកូប ជាម្ចាស់នៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកអ៊ីសា ជាអ្នកបម្រើទ្រង់។ បងប្អូនបានចាប់បញ្ជូនអ៊ីសាទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់គាត់ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងអ៊ីសាទៀតផង។