ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
យ៉ូស្វេ 8:35 - អាល់គីតាប យ៉ូស្វេអានគ្រប់សេចក្តីទាំងអស់ដែលម៉ូសាបានចែងទុក ឥតខ្វះត្រង់ណាឡើយ គាត់អាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ គ្មានពាក្យណាមួយដែលលោកយ៉ូស្វេមិនបានអាន នៅមុខអង្គប្រជុំទាំងមូលនៃសាសន៍អ៊ីស្រាអែលឡើយ គឺរួមទាំងស្ត្រី កូនក្មេង និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ នឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។ |
ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
អ៊ីមុាំអែសរ៉ាក៏យកហ៊ូកុំមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគីតាបហ៊ូកុំនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់គាត់អានហ៊ូកុំ។
មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានដំណាក់របស់អុលឡោះតាអាឡា ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងដំណាក់របស់អុលឡោះតាអាឡា។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។
ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។
កាលអ៊ីសាឃើញដូច្នោះ អ៊ីសាទាស់ចិត្តណាស់ ហើយមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងនគរអុលឡោះបាន។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ ទូរអានៅមាត់សមុទ្រ។
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុស រហូតដល់អ្នករែកទឹក។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នកចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះដោយសច្ចាថានឹងអនុវត្តតាម។
ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមអះលីជំអះ ពួកមេទ័ពប្រុសៗទាំងអស់
ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮហ៊ូកុំនេះ ហើយរៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងហ៊ូកុំនេះ។
មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។