អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
យ៉ូស្វេ 7:9 - អាល់គីតាប ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើទ្រង់ធ្វើយ៉ាងណាដើម្បីការពារកិត្តិនាមរបស់ទ្រង់?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណា ដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកសាសន៍កាណាន នឹងមនុស្សនៅស្រុកនេះទាំងប៉ុន្មាន គេនឹងឮ ហើយនឹងព័ទ្ធយើងរាល់គ្នាជុំវិញ រួចគេនឹងកាត់ឈ្មោះយើងរាល់គ្នាពីផែនដីចេញ នោះតើទ្រង់នឹងធ្វើដូចម្តេចសំរាប់ព្រះនាមទ្រង់ដ៏ជាធំ។ |
អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
អុលឡោះអើយ ដូចនាមរបស់ទ្រង់ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងទ្រង់ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ទ្រង់គ្រប់គ្រងដោយសុចរិត។
ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃនាមរបស់ទ្រង់ សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប ដោយយល់ដល់នាមរបស់ទ្រង់។
ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រអែលទៀត!”។
ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងទ្រង់
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងឲ្យជនជាតិអ៊ីស្រអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ជនជាតិអេស៊ីបដឹងថាទ្រង់បាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិអំណាចរបស់ទ្រង់។
អុលឡោះជាបិតាអើយ សំដែងសិរីរុងរឿង នាមរបស់ទ្រង់ឡើង»។ ពេលនោះមានឮសំឡេងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
ក្រែងលោអ្នកស្រុកអេស៊ីបពោលថា អុលឡោះតាអាឡាគ្មានអំណាចនឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ទ្រង់ស្អប់ពួកគេ បានជាទ្រង់នាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ?
ឱអុលឡោះជាអម្ចាស់ អើយ! ឥឡូវនេះ តើឲ្យខ្ញុំនិយាយដូចម្តេចកើត បើជនជាតិអ៊ីស្រអែលបាក់ទ័ព នៅមុខខ្មាំងសត្រូវដូច្នេះ?
ដោយយល់ដល់នាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់ អុលឡោះតាអាឡាមិនបោះបង់ចោលប្រជារាស្ត្ររបស់ទ្រង់ទេ ដ្បិតអុលឡោះតាអាឡាពេញចិត្តឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់អុលឡោះ។