គាត់ជម្រាបស្តេចថា៖ «អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
យ៉ូស្វេ 6:21 - អាល់គីតាប ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលាដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបំផ្លាញគ្រប់ទាំងអស់ដែលមាននៅក្នុងក្រុងនោះអស់រលីង គឺទាំងប្រុស ហើយនឹងស្រី ទាំងក្មេង ហើយនឹងចាស់ផង ព្រមទាំងគោ នឹងចៀម ហើយនឹងលា ទាំងអំបាលម៉ាន ដោយមុខដាវ។ |
គាត់ជម្រាបស្តេចថា៖ «អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
ប្រជាជនក្រុងឌីបូនអើយ ចូរលះបង់ភាពរុងរឿងរបស់ខ្លួន ហើយអង្គុយនៅលើដីហួតហែងទៅ ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ ឡើងមកវាយអ្នក គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្តាលទីលានក្រុង រួចដុតកំទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
នៅគ្រានោះ ពួកយើងដណ្តើមយកបាន ក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ហើយកំទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងជូនផ្តាច់ដល់អុលឡោះតាអាឡា ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់ សម្រាប់អ្នករាល់គ្នា»។
នៅថ្ងៃដដែលនោះ យ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្តេច ទាំងប្រជាជន គឺគាត់បានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់គ្មាននរណាម្នាក់រួចជីវិតឡើយ។ គាត់ប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដាដូចគាត់បានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
គាត់វាយយកក្រុងនោះ ហើយចាប់បានស្តេច ព្រមទាំងដណ្តើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ យ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណាព្រមទាំងស្តេចរបស់គេដែរ។
កងទ័ពអ៊ីស្រអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ជូនផ្តាច់ដល់អុលឡោះឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។
ជនជាតិអ៊ីស្រអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះទុកជាជយភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។
ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។
អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។
ពេលនោះ ម៉ាឡាអ៊ីកាត់ម្នាក់ដ៏មានអំណាចបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
គាត់ចាប់បានស្តេចអកាក់ ជាស្តេចរបស់ពួកអាម៉ាឡេកទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ជូនផ្តាច់ដល់អុលឡោះ