Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ គេ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ទី​ក្រុង ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ នឹង​ចៀម ហើយ​នឹង​លា ទាំង​អំបាល‌ម៉ាន ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទី‌ក្រុង គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា​ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ទូល​ដល់​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ​ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស​ឲ្យ​រួច​ពី​ដៃ​ឯង ដែល​យើង​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​ប្រជា‌រាស្ត្រ​ឯង​ជំនួស​ប្រជា‌រាស្ត្រ​វា»។


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។


ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។


នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច ហើយ​យើង​បាន​កម្ទេច​អស់​ទាំង​ទី​ក្រុង មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ឥត​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​សល់​ឡើយ។


អ្នក​នឹង​បំផ្លាញ​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រគល់​មក​អ្នក​ឲ្យ​វិនាស​ទៅ។ ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ដ្បិត​នោះ​ជា​អន្ទាក់​ដល់អ្នក។


នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​ចាប់​យក​ក្រុង​ម៉ាកេដា ហើយប្រហារ​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ រួម​ទាំង​ស្តេច​របស់​គេ​ផង។ លោក​បាន​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។


លោក​ចាប់​យក​ក្រុង​នោះ ស្តេច​របស់​គេ ព្រម​ទាំង​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ រួចប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​មនុស្ស​ទាំងប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រុន និង​ចំពោះ​ក្រុង​លិប‌ណា ព្រម​ទាំង​ស្តេចរបស់​គេ​ដែរ។


ពួក​អ៊ីស្រា‌អែល​ប្រហារ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​គេទាំង​ស្រុង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយក៏​បាន​យកភ្លើង​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានរឹបអូស​យក​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ និង​ហ្វូង​សត្វ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន ពួក​គេ​បាន​ប្រហារ​ដោយ​មុខ​ដាវ​វិញ រហូត​ទាល់​តែ​បាន​បំផ្លាញ​អស់ ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ។


ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។


ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។


ប៉ុន្ដែ កាល​អ្នកស្រុក​គីបៀន​បាន​ឮ​ពី​ការ​ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ចំពោះ​ក្រុង​យេរីខូរ និង​ក្រុង​អៃយ


ពេល​នោះ មាន​ទេវតា​ខ្លាំង​ពូកែ​មួយ​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ «ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ នឹង​ត្រូវ​បោះ​ទម្លាក់​ដោយ​គំហុក​យ៉ាង​ដូច្នេះ​ដែរ ហើយ​គេ​នឹង​រក​មិន​ឃើញ​ទៀត​ឡើយ


ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។


ក៏​ចាប់​បាន​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក មក​ទាំង​រស់ តែ​ប្រហារ​ប្រជាជន​ដោយ​មុខ​ដាវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម